KhmerPronunciationEnglish/Notes#occ
ជើង cəəŋ 1. foot, leg
2. base, bottom
3. edge
4. subscript form of a Cambodian consonant
5. immediate vicinity
6. north {ខាងជើង = north}
7. way, path, trip
8. clf. for trips or occurrences
9. to be an expert/veteran/skilled at + verb
180/82

Link to overview page
Link to dictionary

Asking “How do you write this?” — Dialogue 3


ពិសិដ្ឋវាសនា បោះពុម្ព សរសេរម៉េចទៅ? ក្រោមអក្សរ ជើង ឬក៏ ជើង ?
វាសនាជើង មិនមែនជើង អេ៎

Asking “How do you write this?” — Additional dialogue 2


ពិសិដ្ឋវាសនា ជួយមើលពាក្យ សម្បជញ្ញៈ សរសេរត្រូវអត់?
វាសនាត្រូវតាស
ពិសិដ្ឋចុះពាក្យ គិលានុប្បដ្ឋាយិកា សរសេរអីចឹងត្រូវអេ៎?
វាសនាមិនមែនទេដឹងខ្ញុំគិតថាអត់មានជើង អេ៎

Lying — Dialogue 1


ម្ដាយថីហ្នឹង? ហើយម៉េចក៏ចានបែកអីចឹងកូន?
កូនប្រុសខ្ញុំអង្គុយសុខៗ ឆ្មាវាលោតម៉ោមិញ ហើយប៉ះត្រូវ ធ្លាក់បែកទៅ
ម្ដាយឆ្មាហ្នឹងចង្រៃមែនយកអំបោសមកបោសអំបែងចេញទៅកូន កុំឲ្យមុតជើង

Asking “How do you write this?” — Cultural note


តួអក្សរខ្មែរកើតឡើងដោយការផ្គុំព្យញ្ជនៈ ស្រៈ ជើង និង សញ្ញាផ្សេងៗ។ តួអក្សរខ្លះមិនមានសំឡេងនៅក្នុងពេលអាននោះទេ ដូចជា ជាដើម ដូច្នេះ សូម្បីជនជាតិខ្មែរក៏មានការលំបាកក្នុងការចងចាំអក្ខរាវិរុទ្ធទាំងអស់ផងដែរ ហើយត្រូវប្រុងប្រយ័ត្ននៅពេលសរសេរឈ្មោះ ព្រោះអាចមានពាក្យសូរដូច

Expressing concern for other people's welfare — Cultural note


ប្រេងកូឡាឬក៏ប្រេងខ្យល់គឺជាថ្នាំប្រចាំគ្រួសារនៅប្រទេសកម្ពុជាគេលាបវានៅពេលចុកពោះ ឈឺក្បាល ឈឺសាច់ដុំ មូសខាំ វិលមុខ រួយជើង ហើមពោះជាដើមអាការៈមានដូចជា ក្ដៅខ្លួន មានអារម្មណ៍រងា អស់កម្លាំង គឺជាអាការៈគេហៅថា ខ្យល់កោសខ្យល់គឺជាវិធីព្យាបាលដោយប្រើសេនកោសលើខ្នង ដែលមានលាបប្រេងកូឡាដើម្បីព្យាបាលអាការៈខ្យល់

Hospital (Sakanan) — 15


00:00/00:00
Error loading: "../F/Hospital_Sakanan_15.mp3"

បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ ក្រោយពេលចូលសម្រាកនៅក្នុងមន្ទីរពេទ្យបានមួយរយៈ ក្រោយមកយើងឃើញបុរសម្នាក់នោះ គាត់ក៏ចាប់ផ្ដើមរៀនដើរឡើងវិញ ប៉ុន្តែដោយសារតែជើងរបស់គាត់អត់ទាន់ជាស្រួលបួល អញ្ចឹងជើងរបស់គាត់អត់ទាន់ជាស្រួលបួលនោះទេ ដូច្នេះការរៀនដើររបស់គាត់គឺត្រូវពឹងផ្អែកទៅលើឈើច្រត់ ដោយយើងឃើញនៅក្នុងរូបភាពនេះឪពុកម្ដាយរបស់គាត់ជួយទប់គាត់សងខាង គឺនៅឆ្វេងមួយនិងនៅស្ដាំមួយ ដោយឪពុករបស់គាត់គឺឈរនៅខាងឆ្វេង និងម្ដាយរបស់គាត់ឈរទប់គាត់នៅខាងស្ដាំ ចំណែកឯគាត់ ដៃទាំងសងខាងរបស់គាត់ គឺកាន់ឈើច្រត់ចំនួនពីរ ហើយគាត់កំពុងតែរៀនដើរនៅតាមផ្លូវ ដើម្បីឲ្យជើងរបស់គាត់ស៊ាំទៅនឹងការដើរឡើងវិញព្រោះដោយសារតែជើងរបស់គាត់បាក់ ដូច្នេះពិបាកនៅក្នុងការដើរណាស់ នៅពេលដែលគាត់ជាភ្លាមអញ្ចឹងហើយគាត់ត្រូវការប្រើប្រាស់ឈើច្រត់ដើម្បីជាជំនួយនៅក្នុងការដើរ

Rice (Sakanan) — 02


00:00/00:00
Error loading: "../F/Rice_Sakanan_02.mp3"

ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករដដែលនោះ គាត់បានភ្ជួរស្រែ ដោយប្រើម៉ាស៊ីនភ្ជួរស្រែវិញម្ដង អញ្ចឹង ពីដើម ឬក៏ពីមុន គឺយើងប្រើប្រាស់កម្លាំងសត្វ ដើម្បីអូសទាញនៅក្នុងការភ្ជួរស្រែ ឬក៏នៅក្នុងការរាស់ស្រែ ក៏ប៉ុន្តែឥឡូវ ដើម្បីចំណេញពេល គឺកសិករ គាត់ប្រើម៉ាស៊ីនវិញម្ដង ជាក់ស្ដែងដូចនៅក្នុងរូបភាពទីនេះ គឺយើងឃើញកសិករម្នាក់ ដែលគាត់ពាក់អាវពណ៌ ខោជើងវែងពណ៌ផ្កាឈូក និងមានពាក់មួកស្លឹកត្នោតផងដែរនោះ គឺគាត់កំពុងតែកាន់ចង្កូតម៉ាស៊ីន ដើម្បីបញ្ជាម៉ាស៊ីនក្នុងការភ្ជួរស្រែ អញ្ចឹងការភ្ជួរស្រែដោយប្រើម៉ាស៊ីន គឺមានលក្ខណៈលឿន ហើយរហ័សនិងងាយស្រួល ដោយសារតែមិនប្រើប្រាស់កម្លាំងអូសទាញនៃសត្វនោះទេ អញ្ចឹងវាលឿន ហើយងាយស្រួលក្នុងការធ្វើស្រែ អញ្ចឹងគឺចំណេញពេលវេលាដល់កសិករ ដូច្នេះនៅក្នុងសម័យឥឡូវ ឬក៏បច្ចុប្បន្ន គឺកសិករ គាត់ភាគច្រើន គឺគាត់ចូលចិត្តប្រើប្រាស់ម៉ាស៊ីន ជាជាងការប្រើប្រាស់កម្លាំងសត្វក្របី អញ្ចឹងនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើប្រាស់ម៉ាស៊ីន

Getting Up (Sakanan) — 02


00:00/00:00
Error loading: "../F/GettingUp_Sakanan_02.mp3"

នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីនារីម្នាក់នោះបានភ្ញាក់ពីគេង បាទ បានភ្ញាក់ពីគេង ហើយគាត់ក៏អង្គុយនៅលើគ្រែដោយពត់ខ្លួនអញ្ចឹងនារីម្នាក់នោះបានស្លៀកឈុតគេងរបស់គាត់ គឺមានអាវដៃវែងពណ៌លឿង ខោជើងវែងពណ៌លឿងដែរ ហើយគាត់បានងើបចេញពីគ្រែរបស់គាត់ ដោយអម្បាញ់មិញគាត់គេងនៅលើខ្នើយ ឥឡូវនេះគាត់ងើបអង្គុយនៅលើគ្រែ បាទ ហើយគាត់ស្លៀកខោជើងវែងពណ៌លឿង អាវដៃវែងពណ៌លឿងគាត់បានអង្គុយឡើង ហើយលើកដៃមួយចំហៀងឡើងលើ បាទ ដៃមួយខាង ឬក៏ម្ខាង ឬក៏មួយចំហៀង បាទ គាត់លើកឡើងលើ ដៃម្ខាងទៀត គាត់យកមកដាក់ត្រឹមមាត់របស់គាត់ ហើយស្ងាប ហើយគាត់ធ្វើកាយវិការដើម្បីពត់ខ្លួន អញ្ចឹងបន្ទាប់ពីភ្ញាក់ពីគេង ជាទូទៅ យើងតែងតែអង្គុយពត់ខ្លួន ដើម្បីឲ្យថាមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីភ្ញាក់ពីគេង ដូច្នេះហើយនារីម្នាក់នេះ គាត់កំពុងតែពត់ខ្លួន ហើយនាឡិការបស់គាត់គឺរោទ៍នៅម៉ោងដដែលអញ្ចឹងគាត់ងើបដោយសារតែ […] សំឡេងនៃនាឡិការោទ៍

Breaking A Bowl (Sakanan) — 04


00:00/00:00
Error loading: "../F/BreakingABowl_Sakanan_04.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីចានគោមដែលធ្លាក់ពីលើចុះមកក្រោម ដែលធ្លាក់ពីលើតុចុះមកក្រោមនោះ នៅពេលដែលធ្លាក់ប៉ះនឹងកម្រាលឥដ្ឋ របស់រឹងផ្សេងវានឹងធ្វើឲ្យចានគោមនោះបែក អញ្ចឹងនៅក្នុងរូបភាពទីចានគោមក៏បានបែកបន្ទាប់ពីវាធ្លាក់មកដល់កម្រាលឥដ្ឋ ដោយសារតែចានគោមនោះធ្វើអំពីពរ្សឺឡែន ដូច្នេះចានដែលធ្វើអំពីពរ្សឺឡែន គឺងាយស្រួលនឹងបែកណាស់ នៅពេលដែលវាប៉ះទង្គិចទៅនឹងរបស់រឹងផ្សេងឬក៏នៅពេលដែលវាធ្លាក់ ដែលជាក់ស្ដែងដូចជាចានគោមអម្បាញ់មិញ នៅពេលដែលវាធ្លាក់ប៉ះនឹងកម្រាលឥដ្ឋធ្វើឲ្យវាបែក អញ្ចឹងនៅពេលដែលវាបែក ជាធម្មតាចានតែងតែមានអំបែង អញ្ចឹងបំណែកតូចនៃចានដែលបានបែក យើងហៅថាអំបែង អញ្ចឹងអំបែងគឺវាមុត អញ្ចឹងនៅពេលដែលយើងប៉ះអំបែងដោយមិនប្រុងប្រយ័ត្ន ឬក៏ដើរជាន់អំបែង គឺវាអាចធ្វើឲ្យយើងមុតជើងបាន ឬក៏មុតដៃបាន និងធ្វើឲ្យយើងមានគ្រោះថ្នាក់បាន អញ្ចឹងនៅពេលដែលចានគោមនេះធ្លាក់មកដល់ក្រោម គឺវាបានបែកទៅជាបំណែកតូចទៅជាអំបែងចានគោម

Grilled Fish (Sakanan) — 01


00:00/00:00
Error loading: "../F/GrilledFish_Sakanan_01.mp3"

ដែលជាក់ស្ដែង នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ កំពុងតែដើរទៅផ្ទះ អញ្ចឹងបានន័យថាគាត់កំពុងតែដើរមកពីកន្លែងធ្វើការ ឬក៏ដើរមកពីការដើរកម្សាន្តជាមួយនឹងមិត្តភក្តិ ឬក៏គាត់ទើបតែត្រលប់មកពីការហាត់ប្រាណវិញ អញ្ចឹងគាត់កំពុងតែដើរតាមផ្លូវសំដៅទៅផ្ទះ ដែលគាត់ដើរបណ្ដើរ គិតទៅដល់ផ្ទះរបស់គាត់បណ្ដើរ ថាគាត់ជិតដើរ ជិតដល់ផ្ទះហើយ ដែលយើងឃើញបុរសម្នាក់ហ្នឹង គាត់មានអាយុប្រហែលជា ២៣ ឆ្នាំអញ្ចឹងគាត់អាយុប្រហែលជា ២៣ ឆ្នាំ ដែលគាត់ពាក់អាវលឿង ដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ពាក់ស្បែកជើងប៉ាតាពណ៌ទឹកក្រូច អញ្ចឹងបុរសម្នាក់នោះ គាត់ដើរ អាចត្រលប់មកពីកន្លែងហាត់ប្រាណ ឬក៏គាត់អាចនឹងទើបតែត្រលប់មកពី[ការ] កន្លែងធ្វើការរបស់គាត់ដូច្នេះគាត់ដើរត្រលប់ទៅផ្ទះ ដែលយើងឃើញនៅខាងក្រោយគាត់ គឺមានស្រមោលនៃទីក្រុង បានន័យថាគាត់ក៏ជាមនុស្សដែលរស់នៅទីក្រុងដែរ អញ្ចឹងគាត់អាចនឹងដើរទៅទីក្រុង ឬក៏ទើបផ្ទះរបស់គាត់ដែលនៅទីក្រុង ដើម្បីទៅសម្រាកនៅផ្ទះរបស់គាត់ ទទួលទានអាហារ ជាមួយនឹងមិត្តស្រីរបស់គាត់ ឬក៏ជាមួយនឹងគ្រួសាររបស់គាត់បាន

Tuk Tuk (Sakanan) — 12


00:00/00:00
Error loading: "../F/TukTuk_Sakanan_12.mp3"

ចូលមកដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេចេញពីរ៉ឺម៉កកង់បីទីមួយ បន្ទាប់មកពួកគេដើរបានបន្តិច ក៏ជួបនឹងរ៉ឺម៉កកង់បីទីពីរមួយទៀត អញ្ចឹងយើងឃើញថា រ៉ឺម៉កកង់បីនោះ ម្ចាស់រ៉ឺម៉កកង់បី គឺពុំបានជក់បារីនោះទេ ដោយម្ចាស់រ៉ឺម៉កកង់បី គឺគាត់ពាក់អាវដៃខ្លីពណ៌ ស្លៀកខោជើងវែងពណ៌ប្រផេះ អញ្ចឹងអ្នកទាំងបីបាននិយាយទៅកាន់រ៉ឺម៉កកង់បីនោះ ដោយសួរតម្លៃពីកន្លែងដែលគាត់ផឹកស៊ី ឬក៏កន្លែងដែលគាត់កំពុងតែឈរ ទៅដល់ផ្ទះរបស់គាត់ តើគេយកចំនួនប៉ុន្មាន? បន្ទាប់មកម្ចាស់រ៉ឺម៉កកង់បី គាត់ក៏បានលូកដៃ ឬក៏យកដៃមួយចំហៀងជ្រែងហោប៉ៅ ដោយការ គាត់យកដៃទៅលូកក្នុងហោប៉ៅ ដោយកាយវិការបែបនេះ យើងហៅថាការជ្រែងហោប៉ៅ ហើយដៃម្ខាងទៀតរបស់គាត់លើកឡើងជាសញ្ញា ដើម្បីឲ្យអតិថិជនរបស់គាត់ចូលទៅក្នុងរ៉ឺម៉ក ដោយគាត់ប្រាប់ថា ពីទីនេះទៅផ្ទះរបស់ពួកគាត់ គឺគាត់យកតម្លៃដុល្លារ អញ្ចឹងអ្នកទាំងបីដូច្នេះហើយក៏សប្បាយចិត្ត ដូច្នេះពួកគេនិយាយថា យល់ព្រមទៅជាមួយនឹងរ៉ឺម៉កកង់បីមួយនោះ

Getting Up (Sakanan) — 11


00:00/00:00
Error loading: "../F/GettingUp_Sakanan_11.mp3"

ចូលដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ បន្ទាប់ពីនារីម្នាក់នោះ គាត់បានជូតខ្លួនរួចហើយ គាត់ក៏បានចូលក្នុងបន្ទប់គេងរបស់គាត់វិញបាទ គាត់ចូលក្នុងបន្ទប់គេងរបស់គាត់ ក៏ប៉ុន្តែគាត់មិនមែនចូលទៅគេងវិញនោះទេ ដោយគាត់បានផ្លាស់សម្លៀកបំពាក់ អញ្ចឹងគាត់កំពុងតែផ្លាស់សម្លៀកបំពាក់របស់គាត់ ដោយគាត់យកខោអាវគេង ឈុតគេងរបស់គាត់ ដែលគាត់គេងយប់នោះ គឺមានឈុតខោជើងវែងពណ៌លឿង និងអាវដៃវែងពណ៌លឿង ដាក់នៅលើគ្រែ បានន័យថាគាត់ដោះសម្លៀកបំពាក់ឈុតគេងរបស់គាត់ចេញ ដែលដាក់នៅលើគ្រែទាំងពីរ បន្ទាប់មកគាត់បានផ្លាស់សម្លៀកបំពាក់ធ្វើការងាររបស់គាត់ដោយគាត់យកអាវដៃវែងពណ៌ទឹកសមុទ្រ ឬក៏ពណ៌ខៀវ មកពាក់នៅលើខ្លួនរបស់គាត់ ដោយនារីម្នាក់នោះ គាត់បានស្លៀកសំពត់ជាមុន សំពត់របស់គាត់គឺមានពណ៌ ហើយសំពត់នោះគឺត្រឹមជង្គង់អញ្ចឹងប្រវែងសំពត់គឺត្រឹមជង្គង់ ហើយមានពណ៌ ហើយគាត់ពាក់អាវដៃវែងពណ៌ខៀវ ដោយគាត់ពាក់អាវបណ្ដើរ គាត់លើកដៃបណ្ដើរ ដើម្បីស៊កដៃបញ្ចូល បន្ទាប់មកគាត់ទាញខ្លួនអាវទម្លាក់ចុះក្រោម ដើម្បីពាក់អាវ

Alms Round (Sakanan) — 17


00:00/00:00
Error loading: "../F/AlmsRound_Sakanan_17.mp3"

បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានរៀបចំអីវ៉ាន់របស់គាត់ ដើម្បីត្រលប់ចូលក្នុងផ្ទះវិញអញ្ចឹងស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បាន គាត់ក្រោកឈរឡើង ដោយគាត់ក្រោកឈរឡើង ហើយគាត់បានយកក្រណាត់ ឬក៏កម្រាលដែលគាត់លុតជង្គង់លើអម្បាញ់មិញមកបត់ ឬក៏មកមូរ ដើម្បីយកទៅទុកអញ្ចឹងយើងឃើញគាត់កំពុងតែឈរមូរកម្រាលដែលគាត់បានក្រាលលុតជង្គង់ ដើម្បីដាក់បាត្រព្រះសង្ឃអម្បាញ់មិញ ចំណែកឯក្មេងស្រីដែលជាចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយ ហើយពាក់ស្បែកជើង ដោយសារតែស្បែកជើងនេះជាស្បែកជើងប៉ាតា ដូច្នេះវាពិបាកនឹងពាក់បន្តិច អញ្ចឹងក្មេងស្រីម្នាក់នោះ គាត់ត្រូវតែអង្គុយចុះ ហើយទាញស្បែកជើងរបស់គាត់មកពាក់ ដោយយើងឃើញគាត់អង្គុយ និងលើកជើងម្ខាងឡើង ជើងម្ខាងគាត់ដាក់នៅលើដី ជើងម្ខាងគាត់លើកឡើង ហើយយកស្បែកជើងមកពាក់នៅលើជើងដែលលើកឡើងលើនោះដោយយើងឃើញដៃទាំងពីររបស់ក្មេងស្រីម្នាក់នោះ គឺគាត់កាន់ស្បែកជើងដើម្បីពាក់ ហើយចំណែកឯស្បែកជើងរបស់ស្ត្រីចំណាស់ដែលជាយាយនោះ គឺគាត់ពាក់ស្បែកជើងស៊ក ដូច្នេះគឺងាយស្រួលក្នុងការពាក់ អត់ពិបាកទេ អញ្ចឹងក្មេងស្រីម្នាក់នោះគាត់ពិបាកពាក់ស្បែកជើង ដោយសារតែស្បែកជើងជាស្បែកជើងប៉ាតា

Rainy Season (Sakanan) — 08


00:00/00:00
Error loading: "../F/RainySeason_Sakanan_08.mp3"

បន្ទាប់មកទៀតរូបភាពទីនៅរូបភាពទីយើងឃើញមានជើងមួយ យើងឃើញជើងមួយនោះ គាត់កំពុងតែដើរជាន់ទឹកដែលដក់ អញ្ចឹងបានន័យថា នៅពេលដែលមេឃភ្លៀង គឺមានទឹកដក់គ្រប់ទីកន្លែង ដូច្នេះនៅពេលដែលយើងដើរ យើងត្រូវតែប្រុងប្រយ័ត្ន ព្រោះពេលខ្លះទឹកដក់នៅលើផ្លូវវាអាចធ្វើឲ្យមានភក់ ឬក៏មានល្បាប់អញ្ចឹងនៅពេលដែលយើងជាន់លើល្បាប់ ឬក៏ជាន់លើភក់ វាអាចធ្វើឲ្យភក់នោះខ្ទាតចេញមកប្រឡាក់ខោអាវរបស់យើងបានភក់ល្បាប់ វាកើតចេញពីដី ដែលនៅលើថ្នល់ ដែលដីនោះគឺវាត្រូវទឹក វាអាចធ្វើឲ្យមានសភាពខាប់ ឬក៏អន្ធិលបែកអេក[បែក…]។ អញ្ចឹងវាខ្ទាតនៅពេលដែលយើងជាន់ខ្លាំង វាអាចនឹងខ្ទាត ធ្វើឲ្យវាប្រឡាក់អាវដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺមានជើងកំពុងតែជាន់ភក់ ឬក៏ជាន់ទឹកដក់ដែលនៅតាមផ្លូវ អញ្ចឹងទឹកនោះនឹងខ្ទាត នឹងខ្ទាតមកប្រឡាក់ខោរបស់យើង ឬក៏ខ្ទាតប្រឡាក់ទៅសម្លៀកបំពាក់ ដែលនៅ អ្នកដែលនៅជិតយើងផងដែរ ដូច្នេះបន្ទាប់ពីមេឃភ្លៀង យើងត្រូវតែប្រុងប្រយ័ត្ន ដើរមើលខាងក្រោម ឬក៏ដើរមើលផ្លូវ ហើយមិនត្រូវជាន់ភក់ ឬក៏ជាន់ទឹកដក់នៅតាមផ្លូវនោះទេ ព្រោះវាអាចធ្វើឲ្យយើងប្រឡាក់ខោអាវបាន

Getting Up (Sakanan) — 13


00:00/00:00
Error loading: "../F/GettingUp_Sakanan_13.mp3"

នៅក្នុងរូបភាពទី ១៣ បាទ បន្ទាប់ពីនារីម្នាក់នោះ គាត់យកកាបូបគាត់ហើយ នារីម្នាក់នោះ គាត់បានដើរមកដើរបើកទ្វារ អញ្ចឹងគាត់ដើរមកបើកទ្វាររបស់គាត់ដើម្បីចេញទៅក្រៅយើងឃើញថានៅក្នុងផ្ទះរបស់គាត់គឺមានកម្រាលព្រំមួយ បាទ នៅក្រោយនារីនោះ គឺមានកម្រាលព្រំមួយ កម្រាលព្រំជាទូទៅយើងដាក់នៅក្នុងផ្ទះ ដើម្បីឲ្យយើងដើរជាន់ ឬក៏ដាក់តាំងលម្អអញ្ចឹងយើងក្រាលកម្រាលព្រំគឺជាសោភ័ណភាពមួយ ដើម្បី នៅក្នុងផ្ទះផងដែរបាទ ហើយផ្ទះរបស់គាត់គឺតាំងលម្អដោយផ្ទាំងគំនូរមួយផ្ទាំងអញ្ចឹងគាត់ជាអ្នកដែលស្រឡាញ់គំនូរផងដែរ ព្រោះថាគាត់បានតាំងលម្អផ្ទាំងគំនូរនៅក្នុងផ្ទះរបស់គាត់ផ្ទះគាត់ក៏មានដូចជាដាំដើមឈើ គឺមានដាំដើមឈើនៅក្នុងថូផ្ការបស់គាត់ អញ្ចឹងដើមឈើឬក៏ផ្កា គាត់ដាំនៅក្នុងថូ ហើយដាក់នៅលើជើងពានមួយ បាទ នៅលើជើងពាន លើជើងទម្រ ដែលផ្ការបស់គាត់នោះ គាត់ដាំនៅមាត់ទ្វារផ្ទះ បាទ គាត់ដាំលម្អនៅមាត់ទ្វារផ្ទះអញ្ចឹងនារីម្នាក់នោះ គាត់បានបើកទ្វារផ្ទះ ដើម្បីចេញទៅក្រៅ បាទ គាត់បានបើកទ្វារផ្ទះ ទ្វាររបស់គាត់គឺបើកចូលក្នុង ហើយគាត់ដើរចេញក្រៅទៅតាមទ្វារនោះ

Hospital (Sakanan) — 10


00:00/00:00
Error loading: "../F/Hospital_Sakanan_10.mp3"

បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះមកដល់មន្ទីរពេទ្យហើយ ក្រុមគ្រូពេទ្យក៏បានសែងបុរសម្នាក់នោះចេញពីឡានពេទ្យ អញ្ចឹងដោយសារតែនៅក្នុងឡានពេទ្យអត់មានឧបករណ៍សង្គ្រោះគ្រប់គ្រាន់នោះទេ ដូច្នេះគេត្រូវសែងបុរសម្នាក់នោះចេញពីឡានពេទ្យ ដោយដាក់នៅលើគ្រែរុញមួយ អញ្ចឹងគេដាក់គាត់នៅលើគ្រែរុញ ហើយមានអ្នកគ្រូពេទ្យម្នាក់ គាត់រុញគ្រែ រុញគ្រែរបស់បុរសនោះចូលទៅក្នុងបន្ទប់ព្យាបាល អញ្ចឹងយើងឃើញអម្បាញ់មិញនៅពេលដែលទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ គ្រូពេទ្យគឺជាមនុស្សប្រុស ក៏ប៉ុន្តែនៅពេលដែលមកដល់មន្ទីរពេទ្យ យើងឃើញថាមានអ្នកគ្រូពេទ្យស្រី អ្នកគ្រូពេទ្យស្រី ដើម្បីចាំជួយព្យាបាល អញ្ចឹងគាត់បានដាក់ឲ្យបុរសម្នាក់នោះគេងទៅលើគ្រែរុញមួយ សែងបុរសម្នាក់នោះ[គឺ]ឲ្យគេងទៅលើគ្រែរុញ ហើយអ្នកគ្រូពេទ្យស្រីនោះបានរុញបុរសម្នាក់នោះចូលទៅក្នុងបន្ទប់ ដើម្បីជួយសង្គ្រោះ ឬក៏ដើម្បីព្យាបាល អញ្ចឹងដោយសារតែបុរសម្នាក់នោះគាត់ឈឺខ្លាំង ដូច្នេះគាត់អត់អាចដឹងខ្លួនបានទេ គាត់អត់អាចដើរខ្លួនឯងបានទេ ដែលគាត់កំពុងតែឈឺជើងយ៉ាងខ្លាំង និងឈឺខ្លួនគាត់យ៉ាងខ្លាំង ដោយសារតែគាត់ដួលម៉ូតូបោកទៅនឹងថ្នល់ ដោយសារតែគាត់ជិះម៉ូតូលឿនពេក

Grilled Fish (Sakanan) — 09


00:00/00:00
Error loading: "../F/GrilledFish_Sakanan_09.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់ដើរមកដល់ផ្ទះហើយ បុរសម្នាក់នោះ គាត់ក៏បានរៀបចំកន្លែងញ៉ាំបាយជាមួយនឹងមិត្តស្រីរបស់គាត់ ដែលយើងឃើញពួកគាត់ទាំងពីរនាក់គឺអត់ពាក់ស្បែកជើងទេ អញ្ចឹងបានន័យថានៅពេលដែលពួកគាត់នៅក្នុងផ្ទះ គឺគាត់អត់ពាក់ស្បែកជើងទេ ដោយសារតែគាត់មិនចង់ឲ្យប្រឡាក់ផ្ទះរបស់គាត់ ម្យ៉ាងនៅក្នុង[…]នៅប្រទេសកម្ពុជា គឺយើងអត់ដើរពាក់ស្បែកជើងចូលក្នុងផ្ទះទេ បានន័យថាយើងទុកស្បែកជើង ស្បែកជើងរបស់យើងត្រូវទៅទុកនៅខាងក្រៅជានិច្ច អញ្ចឹងយើងអត់ត្រូវពាក់ស្បែកជើងចូលក្នុងផ្ទះទេ ដែលជាក់ស្ដែងយើងឃើញរូបភាពនេះ គឺគេទាំងពីរនាក់ ដែលបុរសម្នាក់នោះ និងមិត្តស្រីរបស់គាត់ គឺគាត់អត់ពាក់ស្បែកជើងទេ ហើយបុរសដែលជាមានវ័យ ២៣ ឆ្នាំនោះ គាត់បានក្រាលនូវកម្រាលមួយ អញ្ចឹងគាត់ក្រាលកម្រាលដើម្បីអង្គុយញ៉ាំបាយ ហើយនារីដែលជាមិត្តស្រីរបស់គាត់ យើងឃើញគាត់ពាក់អាវដៃខ្លីពណ៌ ខោជើងវែងពណ៌ខ្មៅ ហើយគាត់ចងសក់បួងទៅក្រោយ ដោយដៃទាំងពីររបស់គាត់គឺកាន់ចានចំនួនមួយចំនួន អញ្ចឹងបានន័យថាគាត់កាន់ចាន ដើម្បីយកមកដួសបាយ យកមកដាក់ម្ហូប ដើម្បីញ៉ាំ[...] សម្រាប់អាហារពេលល្ងាចនៅថ្ងៃនេះ

Tuk Tuk (Sakanan) — 11


00:00/00:00
Error loading: "../F/TukTuk_Sakanan_11.mp3"

ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីពួកគេបដិសេធទៅលើរ៉ឺម៉កកង់បីនោះហើយ ពួកគេក៏បានបន្តដើរមកខាងមុខទៀត អញ្ចឹងយើងឃើញថាអ្នកទាំងបីគាត់បានដើរ ដោយបុរសពាក់អាវប្រផេះដៃខ្លី ស្លៀកខោជើងវែងនោះ គាត់ដើរនៅខាងមុខ បន្ទាប់មកមាននារីដែលពាក់អាវដៃខ្លីវៀល ខោខ្មៅ គាត់ដើរនៅកណ្ដាល ហើយបុរសដែលពាក់អាវបៃតងដៃខ្លីហើយខោជើងវែងពណ៌នោះ គាត់ដើរនៅខាងក្រោយគេ ពួកគេទាំងបីនាក់ដើរនៅក្នុងអាការៈស្រវឹងបន្តិច ដោយដើរទៅខាងមុខទៀត ព្រោះពួកគេមិនបានជិះរ៉ឺម៉កកង់បីនោះទេ ដោយសារតែម្ចាស់រ៉ឺម៉កកង់បី គាត់ទារថ្លៃខ្លាំងពេក យើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បីនោះ គាត់បានអង្គុយនៅលើកង់បីរបស់គាត់ ដោយបញ្ចេញទឹកមុខស្អុយ បានន័យថាយើងហៅថាមុខស្អុយ ដែលទឹកមុខមិនសប្បាយចិត្ត អញ្ចឹងនៅពេលដែលយើងមិនសប្បាយចិត្ត ឬក៏យើងធ្វើមុខមិនសប្បាយចិត្ត គេហៅថាមុខស្អុយ បានន័យថាយើងមិនសប្បាយចិត្តនោះទេ ដោយបុរសម្នាក់នេះ គាត់កំពុងតែមិនសប្បាយចិត្ត ដោយសារអតិថិជនរបស់គាត់ មិនជិះរ៉ឺម៉កកង់បីរបស់គាត់ ព្រោះថាគាត់បានកាត់តម្លៃខ្លាំងពេក អញ្ចឹងអតិថិជនគាត់មិនជិះ ហើយគាត់ដើរទៅមុខ ដែលធ្វើឲ្យគាត់ខកចិត្តនិងធ្វើមុខស្អុយ អង្គុយធ្វើមុខស្អុយ

Getting Up (Sakanan) — 10


00:00/00:00
Error loading: "../F/GettingUp_Sakanan_10.mp3"

ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា នារីម្នាក់នោះ បន្ទាប់ពីងូតទឹកហើយ បាទ បន្ទាប់ពីងូតទឹករួច គាត់បានយកកន្សែងមួយមកជូតខ្លួន អញ្ចឹងជាទូទៅបន្ទាប់ពីយើងងូតទឹករួច យើងត្រូវជូតខ្លួនយើងឲ្យបានស្ងួតជាមុនសិន មុននឹង[គាត់]យើងស្លៀកពាក់ខោអាវអញ្ចឹងនារីម្នាក់នោះ គាត់ពុំទាន់ស្លៀកពាក់ខោអាវនោះទេ ដែលគាត់បានយកកន្សែងមួយមករុំខ្លួនរបស់គាត់ បន្ទាប់មកគាត់បានយកកន្សែងនោះមកជូតនឹងខ្លួនរបស់គាត់ ដោយជូតខ្លួនមុន បន្ទាប់មកគាត់ជូតដៃតាមក្រោយ អញ្ចឹងគាត់យកជូតកន្លែងណាដែលសើម គឺដូចជាសក់ ដូចជាខ្លួន និងដៃជើងផងដែរ ព្រោះថានៅពេលដែលយើងចេញពីបន្ទប់ទឹក បើយើងមិនជូតខ្លួនទេ ទឹកនឹងស្រក់តាមខ្លួនរបស់យើងអញ្ចឹងទឹកស្រក់ធ្វើឲ្យប្រឡាក់ផ្ទះ ឬក៏សើមនៅក្នុងផ្ទះ ហើយអាចមានគ្រោះថ្នាក់នៅពេលដែលយើងដើរជាន់ទឹកនោះ ព្រោះវាអាចមិនដើរឲ្យយើងរអិលដួលបានដូច្នេះយើងត្រូវជូតខ្លួនឲ្យស្ងួតជាមុនសិន មុននឹងចេញពីបន្ទប់ទឹក ដើម្បីកុំឲ្យមានទឹកស្រក់ ឬក៏រអិលដួល នៅពេលដែលយើងចេញពីបន្ទប់ទឹកហើយក៏វាជាការសម្អាតខ្លួនមួយដែរ ព្រោះថានៅពេលដែលយើងងូតទឹករួច យើងត្រូវជូតសម្អាតខ្លួនឲ្យបានស្ងួត ដើម្បីកុំឲ្យសើម ឬក៏ទទឹកនូវខោអាវរបស់យើង

Motorcycle Taxi (Sakanan) — 03


00:00/00:00
Error loading: "../F/MotorcycleTaxi_Sakanan_03.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់រត់បានមួយសន្ទុះក្រោយមក គាត់ក៏មកដល់រោងមួយ អញ្ចឹងគាត់ឈរនៅខាងមុខរោងមួយ ដោយគាត់ ដៃខាងស្ដាំរបស់គាត់ គាត់ស្ពាយកាបូប ហើយដៃខាងស្ដាំរបស់គាត់ គឺទប់កាបូបគាត់យ៉ាងជាប់ ដោយគាត់កំពុងតែឈរទៅក្នុងសម្លឹងរោងមួយ ដែលនៅក្នុងរោងនោះ យើងឃើញមានដំបូល ប៉ុន្តែអត់មានជញ្ជាំងនោះទេ អញ្ចឹងរោងនោះគឺជារោងម៉ូតូឌុប ដោយយើងឃើញមានម៉ូតូចំនួនពីរគ្រឿងនៅខាងក្រោមរោងនោះ ហើយមានបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូ កំពុងតែឈរផ្អែកម៉ូតូរបស់គាត់ អញ្ចឹងបុរសម្នាក់នោះគាត់ពាក់អាវដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូចអញ្ចឹងម៉ូតូរបស់គាត់គឺមានកង់ពីរ ហើយមានមួកការពារនៅលើនោះផងដែរ អញ្ចឹងគាត់គឺជាអ្នករត់ម៉ូតូឌុប ដោយនារីម្នាក់នោះគាត់មានអាការៈប្រញាប់ ដោយសារតែស្ទះផ្លូវ ជិះឡានអត់កើត អញ្ចឹងគាត់រត់ នៅពេលដែលគាត់រត់បានមួយភ្លែតមក គឺគាត់បានមកដល់កន្លែងម៉ូតូឌុបមួយដែលមានរោង មានដំបូលពណ៌ផ្កាឈូក ហើយមានបុរសម្នាក់ គាត់កំពុងតែឈរផ្អែកម៉ូតូដើម្បីរង់ចាំម៉ូយ ឬក៏រង់ចាំអតិថិជនរបស់គាត់អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានឈប់នៅត្រង់រោងនោះ ហើយសម្លឹងទៅមើលម៉ូតូឌុប ដែលមានបុរសម្នាក់នោះកំពុងតែឈរផងដែរ