KhmerPronunciationEnglish/Notes#occ
ម្លប់ mlup shadow, shade 2/2

Link to overview page
Link to dictionary

Laundry (Sakanan) — 13


00:00/00:00
Error loading: "../F/Laundry_Sakanan_13.mp3"

បន្ទាប់មកនៅក្នុងរូបភាពទី ១៣ ចូលដល់រូបភាពទី ១៣ បន្ទាប់ពីគាត់ហាលខោអាវហើយ បុរសម្នាក់នោះ គាត់ក៏បានចូលមកក្នុងផ្ទះរបស់គាត់វិញ បាទ ព្រោះថាគាត់ហាលខោអាវនៅខាងក្រៅផ្ទះ [នៅ]ហាលក្ដៅ អញ្ចឹងគាត់ត្រូវចូលមកក្នុងផ្ទះរបស់គាត់វិញ ដើម្បីរង់ចាំឲ្យខោអាវគាត់ស្ងួត ដូច្នេះប្រសិនបើគាត់រង់ចាំនៅខាងក្រៅ គឺមានរយៈពេលយូរហើយក្ដៅ អញ្ចឹងគាត់អាចនឹងក្ដៅ ឬក៏អាចធ្វើឲ្យគាត់មិនស្រួលនៅក្នុងខ្លួន ព្រោះថាគាត់ឈរហាលក្ដៅ ដូច្នេះគាត់ត្រូវចូលមកក្នុងផ្ទះ ដើម្បីរកម្លប់ ហើយអង្គុយលេងចុចទូរស័ព្ទ ដើម្បីរង់ចាំរហូតដល់ខោអាវរបស់គាត់ស្ងួតវិញ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថា គាត់កំពុងតែអង្គុយនៅលើសាឡុងមួយ បាទ អញ្ចឹងគាត់អង្គុយនៅលើសាឡុង ដោយដៃរបស់គាត់ដាក់នៅលើបង្កាន់ដៃសាឡុង ហើយខ្នងរបស់គាត់ផ្អែកទៅលើបង្អែករបស់សាឡុងនោះ បាទ ហើយដៃម្ខាងទៀត គាត់កំពុងតែចុចទូរស័ព្ទ ដោយភ្នែករបស់គាត់មើលទៅក្នុងទូរស័ព្ទ នៅក្នុងនេះគាត់អាចជាលេងហ្វេសប៊ុក ឬក៏គាត់អាចឆាតជាមួយនឹងមិត្តភក្តិរបស់គាត់ គាត់អាចផ្ញើសារទៅលេងមិត្តភក្តិរបស់គាត់ជាដើម ឬក៏គាត់កំពុងតែលេងហ្គេមទូរស័ព្ទជាដើម ដូច្នេះគាត់អង្គុយលេងហ្គេមទូរស័ព្ទ ឬក៏គាត់លេងទូរស័ព្ទរបស់គាត់ដោយអង្គុយលើសាឡុង ដើម្បីរង់ចាំឲ្យខោអាវរបស់គាត់ស្ងួត

Fruits (Sakanan) — 01


00:00/00:00
Error loading: "../F/Fruits_Sakanan_01.mp3"

ដោយជាក់ស្ដែងយើងមកមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមាននារីម្នាក់ ដែលគាត់ពាក់អាវពណ៌ប្រផេះ សំពត់ពណ៌ ស្លៀកសំពត់ពណ៌ គាត់កំពុងតែដើរមករកតូបលក់ផ្លែឈើមួយ អញ្ចឹងនៅក្នុងតូបលក់ផ្លែឈើនោះ យើងឃើញមានបុរសម្នាក់កំពុងតែឈរលក់ផ្លែឈើ ដោយបុរសម្នាក់នោះ មានអាយុគាត់ប្រហែលជា ២០ ឆ្នាំ គឺគាត់នៅក្មេង គាត់ពាក់មួកពណ៌ទឹកក្រូច គាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់មានពាក់អៀមផងដែរ ពាក់អៀមពណ៌ ដើម្បីការពារកុំឲ្យប្រឡាក់អាវរបស់គាត់ អញ្ចឹងដោយសារតែបន្លែ ឬក៏ដោយសារតែផ្លែឈើ គឺមានជាតិទឹក ដូច្នេះវាអាចខ្ទាតប្រឡាក់អាវរបស់គាត់ នៅពេលដែលគាត់ចិតផ្លែឈើឲ្យអតិថិជន អញ្ចឹងហើយគាត់ត្រូវតែពាក់អៀម ដើម្បីការពារខោអាវរបស់គាត់កុំឲ្យប្រឡាក់ ដែលបុរសម្នាក់នោះ គាត់កំពុងតែឈរនៅក្រោមតូប ឬក៏នៅក្រោមតង់មួយ ដែលយើងឃើញនៅលើ [...]នៅលើ បុរសម្នាក់នោះគឺមានដំបូល អញ្ចឹងបានន័យថាគាត់លក់នៅក្រោមដំបូលតង់មួយដោយសារតែដើម្បីការពារកុំឲ្យក្ដៅ ហើយនិងក៏ដូចជាកុំឲ្យមានភ្លៀងសើម ឬក៏ភ្លៀងទទឹក គឺយើងគ្រាន់តែដាក់ដំបូលមួយ ធ្វើជាតង់ដើម្បីឈរនៅក្រោមនោះ ដែលដំបូលតង់នោះ វាអាចធ្វើឲ្យយើងមានម្លប់ ឬក៏មិនឲ្យភ្លៀងទទឹកយើងបាន អញ្ចឹងហើយគាត់ឈរលក់នៅក្រោមតង់ចំណែកឯផ្លែឈើរបស់គាត់ គឺគាត់ដាក់នៅក្នុងរទេះកញ្ចក់ អញ្ចឹងគាត់មានរទេះមួយ សម្រាប់ដាក់ផ្លែឈើ ដែលយើងឃើញរទេះនោះ គឺមានកង់ចំនួនពីរ ដែលកង់ពណ៌ខ្មៅ ហើយនិងមានកាំកង់ផងដែរ ដែលនៅខាងក្រោយរទេះ គឺយើងឃើញមានដៃរុញ អញ្ចឹងគេរុញរទេះនោះដោយដៃរុញរទេះ ដោយយើងចាប់កាន់ដៃទាំងពីរទៅលើដៃរុញ ហើយរុញរទេះ ចំណែកឯនៅខាងមុខរទេះ យើងឃើញមានចន្ទល់មួយ ទល់កុំឲ្យរទេះបះ អញ្ចឹងដោយសារតែកង់រទេះវែង ដោយសារតែរទេះជារទេះវែង ហើយកង់រទេះនៅខាងក្រោយ ដូច្នេះប្រសិនបើអត់មានចន្ទល់ទេ រទេះនោះនឹងបះខាងមុខ បានន័យថាវាធ្លាក់ខាងមុខមកក្រោយ ហើយបះខាងក្រោយទៅលើ ដូច្នេះវាអាចធ្វើឲ្យរទេះ និងផ្លែឈើនៅក្នុងរទេះនោះ ខូចខាតបានអញ្ចឹងនៅពេលដែលគេឈប់ គេត្រូវដាក់ចន្ទល់រទេះនៅខាងមុខ ដើម្បីទប់វាឲ្យស្មើគ្នា បានន័យថាឲ្យស្មើកម្ពស់គ្នាទាំងមុខទាំងក្រោយ អញ្ចឹងរទេះនឹងអត់បះនោះទេ ប៉ុន្តែប្រសិនបើអត់មានចន្ទល់ គឺវាអាចធ្វើឲ្យរទេះបះបាន ដូច្នេះហើយនៅពេលដែលយើងរុញ យើងគ្រាន់តែដោះចន្ទល់ចេញ យើងអាចរុញទៅមុខបាន ប៉ុន្តែប្រសិនបើយើងឈប់ យើងត្រូវដាក់ចន្ទល់ដោយយើងឃើញនៅលើរទេះនោះគឺជាទូកញ្ចក់ អញ្ចឹងគាត់ដាក់ទូកញ្ចក់របស់គាត់នៅលើរទេះ ដើម្បីដាក់ផ្លែឈើនៅក្នុងនោះជាទូទៅការដាក់ទូកញ្ចក់នៅលើរទេះ គឺវាធ្វើឲ្យរទេះរបស់យើងមើលទៅស្អាត ហើយរក្សាអនាម័យដល់ផ្លែឈើដែលនៅក្នុងនោះផងដែរ ព្រោះថាទូកញ្ចក់គឺស្អាត អញ្ចឹងនៅពេលដែលយើងដាក់ផ្លែឈើចូល ផ្លែឈើនោះនឹងមានអនាម័យផងដែរ ដោយវាមិនប្រឡាក់ដី ឬក៏មិនមានមេរោគនោះទេ ហើយវាអាចការពារវាកុំឲ្យដីហុយចូលបាន ប្រសិនបើយើងអត់ដាក់ទូកញ្ចក់ទេ នៅពេលដែលមានខ្យល់ មានដីហុយមក វាអាចធ្វើឲ្យប្រឡាក់ផ្លែឈើរបស់យើង ធ្វើឲ្យវាអត់ស្អាត អញ្ចឹងវាអាចមានមេរោគ [នៅ]ពេលដែលអតិថិជនទិញញ៉ាំ អាចធ្វើឲ្យអតិថិជនឈឺបានដូច្នេះអ្នកលក់ត្រូវតែថែរក្សាអនាម័យចំពោះផ្លែឈើរបស់ខ្លួន