KhmerPronunciationEnglish/Notes#occ
រទេះ rɔteh 1. cart, vehicle
2. wagon
65/14

Link to overview page
Link to dictionary

Coffee And Soft Drink (Sakanan) — 00 Introduction

សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំកាហ្វេអញ្ចឹងភាគច្រើន ប្រជាជនកម្ពុជា គាត់ចូលចិត្តញ៉ាំកាហ្វេ ហើយកាហ្វេដែលគាត់ចូលចិត្តញ៉ាំហ្នឹង ភាគច្រើនគឺញ៉ាំនៅតាមហាង ព្រោះគាត់អត់សូវមានពេលឆុងខ្លួនឯងទេប៉ុន្តែមានអ្នកខ្លះគាត់ចូលចិត្តទិញកាហ្វេ គ្រាប់កាហ្វេមក ដើម្បីឆុងខ្លួនឯងញ៉ាំនៅផ្ទះតែយើងភាគច្រើនគឺញ៉ាំនៅហាង អាចជាហាងតូចឬក៏ជាហាងធំហើយអ្នកខ្លះទៀតគាត់ចូលចិត្តញ៉ាំតាមរទេះ បានន័យថានៅកម្ពុជា ក៏មានការលក់កាហ្វេតាមរទេះផងដែរ អញ្ចឹងប្រសិនបើយើងអត់ចង់ទៅហាង យើងអាចទិញតាមរទេះបាន នៅពេលដែលគេមកលក់ក្បែរផ្ទះយើង ឬក៏យើងឃើញនៅតាមផ្លូវ យើងអាចឈប់ទិញបាន ដោយមានតម្លៃថោកផងដែរ យើង[…] ហៅថាមានតម្លៃសមរម្យ

Doing The Dishes (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ គឺ បន្ទាប់ពីក្មេងប្រុសនោះលាងចានបានស្អាតហើយ គាត់ក៏បានយកចានដែលលាងរួចរាល់នោះទៅគរទុកនៅលើរទេះ ដើម្បីឲ្យស្ត្រីអ្នកលក់យកចាននោះទៅប្រើប្រាស់បន្តទៀត អញ្ចឹងគាត់លាងម្ដងមួយពីចានប្រឡាក់ដែលនៅក្នុងធុង ដែលយើងឃើញក្បែររទេះលក់មីនោះ គឺយើងឃើញមានធុងមួយ សម្រាប់ដាក់ចានប្រឡាក់ ហើយនៅលើរទេះលក់មី គឺមានចានស្អាត ដែលក្មេងប្រុសនោះបានលាងរួចរាល់ហើយដាក់ទៅលើនោះ ដែលយើងឃើញមានចានពណ៌ក្រហម ពណ៌បៃតងជាដើម ដែលក្មេងប្រុសនោះទើបតែលាងរួចគឺចានពណ៌ក្រហម អញ្ចឹងគាត់ដាក់ចានពណ៌ក្រហមទៅលើគេ ដើម្បីឲ្យស្ត្រីម្នាក់នោះគាត់យកទៅប្រើប្រាស់ ចំណែកឯនៅក្បែរធុងរទេះគឺយើងឃើញមានកូនធុងមួយ ឬក៏កូនប៉ោតមួយ សម្រាប់ដាក់ចានប្រឡាក់ដែលនៅក្បែរនោះ អញ្ចឹងក្មេងប្រុសនោះ ក្រោយពីគាត់លាងចានក្រហមហើយ គាត់ត្រូវយកចានផ្សេងទៀតទៅលាងដូចគ្នា អញ្ចឹងគាត់ត្រូវលាងទាំងអស់ ចំពោះចានដែលប្រឡាក់ ឬក៏ចានឆ្នាំងដែលប្រឡាក់ គាត់ត្រូវលាងចេញទាំងអស់ អញ្ចឹងគាត់លាងម្ដងមួយដើម្បីសម្អាតចានដែលប្រឡាក់

Doing The Dishes (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ដើម្បីលាងចានបាន យើងត្រូវតែប្រើប្រាស់ទឹក អញ្ចឹងគាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងឬក៏កន្ធន់ទាំងអញ្ចឹងកន្ធន់ពណ៌បៃតង គាត់កំពុងតែបើកទឹកដាក់ ចំណែកឯកន្ធន់ពណ៌លឿង គឺគាត់បានបើកទឹកដាក់ពេញរួចហើយ អញ្ចឹងដើម្បីលាងចានឲ្យបានស្អាត យើងត្រូវតែលាងម្ដងជម្រះទឹក ដើម្បីឲ្យបានស្អាត ព្រោះពេលខ្លះចានប្រឡាក់ខ្លាំង អញ្ចឹងយើងអត់អាចលាងមួយទឹកបានទេ ហើយទឹកដែលក្មេងប្រុសនេះកំពុងតែប្រើប្រាស់ គឺអាចចេញមកពីប្រភពទឹករដ្ឋ បានន័យថាគាត់លក់នៅកន្លែងចិញ្ចើមផ្លូវពិតមែន ក៏ប៉ុន្តែក្បែរនោះគឺមានប្រភពទឹកម៉ាស៊ីន អញ្ចឹងគាត់អាចទុយោ ឬក៏ទុយោចេញពីកន្លែងប្រភពទឹក ឬក៏ផ្ទះអ្នកជិតខាងដែលនៅក្បែរនោះ ដើម្បីប្រើប្រាស់ទឹករបស់គេ ហើយគាត់គ្រាន់តែបង់ថ្លៃឈ្នួលទឹកដែលគាត់ប្រើប្រាស់នោះ ទៅឲ្យម្ចាស់ផ្ទះ ឬក៏ទៅឲ្យរដ្ឋគឺជាការស្រេច អញ្ចឹងគាត់អត់ចាំបាច់លំបាក ដើម្បីយួរទឹកមកពីផ្ទះ ឬក៏យួរទឹកតាមរទេះមីរបស់គាត់នោះទេ ដោយគាត់គ្រាន់តែបន្តទឹកចេញពីផ្ទះអ្នកជិតខាងនោះ គឺជាការស្រេចតែម្ដងដើម្បីប្រើប្រាស់ទឹកអញ្ចឹងរូបភាពនេះ ក្មេងប្រុសនោះ គាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងសម្រាប់ធ្វើការលាងចាន

Doing The Dishes (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានទាំងអស់រួចរាល់ហើយ គាត់ក៏បានលើកចានដែលបានលាងរួច មកដាក់នៅលើធុងរទេះមី ឬក៏រទេះទឹកស៊ុប អញ្ចឹងគាត់បានលើកចានទាំងអស់នោះ មកដាក់លើធុងរទេះមី ដើម្បីឲ្យស្ត្រីអ្នកលក់នោះយកចាននោះទៅប្រើប្រាស់បន្តទៀត ដោយក្មេងប្រុសម្នាក់នោះ គាត់បានលើកចានចំនួនបួនមកដាក់លើធុងរទេះមី ដោយមានចានខាងក្រោមគេគឺពណ៌ក្រហម ចានពីរនៅកណ្ដាលគឺពណ៌បៃតង និងចានមួយលើគេគឺពណ៌ក្រហមដូចគ្នា អញ្ចឹងគាត់លើកចាននោះដោយដៃពីរ ព្រោះថាគាត់នៅតូច អញ្ចឹងចានច្រើនគាត់អត់អាចលើកដោយដៃម្ខាងបានទេ ព្រោះប្រសិនបើគាត់លើកដោយដៃម្ខាង ចាននោះអាចនឹងធ្លាក់បែក ឬក៏អាចធ្លាក់ចេញពីដៃរបស់គាត់ ធ្វើឲ្យចាននោះធ្លាក់បែក អញ្ចឹងប្រសិនបើធ្លាក់បែក ថៅកែរបស់គាត់នឹងស្ដីបន្ទោស ឬក៏បណ្ដេញគាត់ចេញពីការងារ អញ្ចឹងគាត់អត់ត្រូវធ្វើឲ្យចានបែកនោះទេ ដូច្នេះគាត់ត្រូវតែលើកចាននោះដោយប្រុងប្រយ័ត្នជាទីបំផុតអញ្ចឹងនៅក្នុងការធ្វើការងារ យើងត្រូវតែធ្វើការដោយប្រុងប្រយ័ត្ន ដោយការយកចិត្តទុកដាក់ យើងមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះប្រសិនបើយើងធ្វេសប្រហែសយើងអាចនឹងត្រូវមាត់ ឬក៏ធ្វេសប្រហែសយើងអាចនឹងត្រូវថៅកែស្ដីឲ្យ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់ធ្វើការរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដោយគាត់លាងសម្អាតចានបានយ៉ាងស្អាតល្អ ហើយចានរបស់គាត់នីមួយៗ គាត់ត្រួតយ៉ាងមានសណ្ដាប់ធ្នាប់ ដើម្បីយកមកឲ្យស្ត្រីដែលជាអ្នកលក់គាត់ប្រើប្រាស់បន្តទៀត

Doing The Dishes (Sakanan) — 03


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ដើរប្រមូលចានពីលើតុគុយទាវដែលភ្ញៀវញ៉ាំរួចរាល់ហើយ គាត់ក៏បានយកធុងចំនួនដែលដាក់ចានប្រឡាក់នោះមកដាក់ក្បែរខ្លួនគាត់ ហើយគាត់អង្គុយលាងចាន អញ្ចឹងជាទូទៅការលក់គុយទាវដែលនៅតាមចិញ្ចើមផ្លូវបែបនេះ គឺយើងអត់មានកន្លែងលាងចានត្រឹមត្រូវនោះទេអញ្ចឹងគាត់អាចអង្គុយនៅតាមចិញ្ចើមផ្លូវ ដើម្បីលាងចានផងដែរ ដែលអង្គុយនៅក្បែររទេះគុយទាវ ឬក៏នៅក្រោយរទេះគុយទាវ ដើម្បីលាងចាន គឺគាត់អត់មានបន្ទប់សម្រាប់លាងចានទេ គឺគាត់លាងចានតាមចិញ្ចើមផ្លូវដូចគ្នា ដែលក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌ប្រផេះ ខោជើងខ្លី អាវរបស់គាត់ដៃខ្លីដែរ គាត់អង្គុយនៅលើកូនកៅអីតូចមួយ ឬក៏កូនជើងម៉ាតូចមួយ ដែលគាត់អង្គុយ ដាក់ដៃទាំងពីររបស់គាត់ដាក់ទៅលើជង្គង់ ឬក៏អង្គុយក្ដោបក្បាលជង្គង់ ដោយគាត់សម្លឹងទៅមើលធុងចានប្រឡាក់ អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួនដែលភ្ញៀវបានញ៉ាំគុយទាវរួច ឬក៏ញ៉ាំមីទឹកស៊ុបរួច ហើយចានទាំងអស់នោះគឺជាចានប្រឡាក់ ដែលលក់បានដាច់ទាំងអស់ អញ្ចឹងគឺ ហាងនោះគឺលក់ដាច់ អញ្ចឹងគឺមានចានប្រឡាក់ច្រើន ដែលគាត់ត្រូវលាង អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួននិងមានចានដែក ឬក៏កន្ធន់ចំនួនផងដែរអញ្ចឹងគាត់មានកន្ធន់គឺកន្ធន់មួយពណ៌លឿង និងកន្ធន់មួយទៀតពណ៌បៃតងសម្រាប់លាងចាន អញ្ចឹងគាត់បានប្រមូលចានមកដាក់ក្បែរខ្លួនគាត់ទាំងអស់ហើយ បន្ទាប់មកគាត់ក៏ចាប់ផ្ដើមអង្គុយដើម្បីលាងចាន

Noodle Soup (Sakanan) — 05


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេដើរមកដល់កន្លែងលក់មីហើយ ឬក៏កន្លែងលក់គុយទាវហើយ ពួកគេក៏បានដើររកតុមួយដើម្បីអង្គុយអញ្ចឹងជាទូទៅកន្លែងលក់មី ទោះជាបើជាគេលក់ដោយសាររទេះក៏ដោយ ក៏ប៉ុន្តែគេតែងតែមានកន្លែងអង្គុយត្រឹមត្រូវឲ្យអតិថិជនរបស់គេ ព្រោះថាប្រសិនបើអត់មានតុ ឬក៏អត់មានកៅអីអង្គុយនោះទេ អតិថិជនរបស់គេនឹងពិបាកញ៉ាំខ្លាំងណាស់ដោយគេមិនអាចឈរញ៉ាំបាននោះទេអញ្ចឹងពេលខ្លះអ្នកទិញគឺពេលខ្លះគាត់ទិញខ្ចប់ ដោយការខ្ចប់ការខ្ចប់បានន័យថាឲ្យអ្នកលក់គាត់ធ្វើមីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបឲ្យគាត់ហើយ គាត់យកទៅផ្ទះដើម្បីញ៉ាំ ដោយគាត់ច្រកចូលទៅក្នុងថង់មួយ ឬក៏ចូលទៅក្នុងចានជ័រមួយ ដើម្បីឲ្យគាត់យួរទៅផ្ទះដើម្បីញ៉ាំ ប៉ុន្តែអ្នកខ្លះទៀតគាត់អត់ចង់យួរទេ ដោយសារផ្ទះគាត់នៅឆ្ងាយ អញ្ចឹងគាត់ចង់អង្គុយញ៉ាំនៅនឹងកន្លែង បានន័យថាអង្គុយញ៉ាំនៅកន្លែងក្បែរគុយទាវទឹកស៊ុបនោះ ដូច្នេះអ្នកលក់ត្រូវតែមានតុ និងមានកៅអី សម្រាប់អ្នកទិញ ដើម្បីអង្គុយញ៉ាំដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញថា អ្នកលក់គុយទាវទឹកស៊ុបនោះ ទោះបីជាគាត់លក់តាមរទេះក៏ដោយ អញ្ចឹងទោះបីជាគាត់លក់តាមរទេះ ក៏គាត់មានកៅអី និងមានតុសម្រាប់អតិថិជនរបស់គាត់អង្គុយផងដែរដែលយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសទាំងពីរ គាត់បានដើរមករកតុមួយ អញ្ចឹងតុនោះគឺមានកៅអីចំនួនពីរផងដែរ ហើយមានគ្រឿងទេសជាច្រើនដែលនៅលើតុអញ្ចឹងតុដែលគាត់ដើរមករកហ្នឹង គឺអត់ខ្ពស់ទេ គឺជាកូនតុតូចមួយហើយនិងទាប អញ្ចឹងបានន័យថាល្មមសម្រាប់ការអង្គុយរបស់អតិថិជន ក្នុងការញ៉ាំ គឺងាយស្រួលញ៉ាំ គាត់អត់ប្រើតុខ្ពស់ទេ គាត់ប្រើតុទាប ជាមួយនឹងកៅអីចំនួនពីរ ដែលត្រូវនឹងសម្រាប់ពួកគេពីរនាក់ដែលមកញ៉ាំគុយទាវនោះតែម្ដង

Fruits (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់បានដើរមកជិតរទេះលក់ផ្លែឈើនោះហើយ គាត់ក៏បានប្រាប់ទៅអ្នកលក់ថាគាត់ចង់ទិញផ្លែល្ហុង អញ្ចឹងជាទូទៅរទេះលក់ផ្លែឈើ បានន័យថាគាត់លក់ផ្លែឈើច្រើនប្រភេទ មានដូចជាស្វាយ មានដូចជាប៉ិកគក់ មានដូចជាខ្វិត មានដូចជាល្ហុង មានដូចជាម្នាស់ជាដើមអញ្ចឹងដើម្បីបំពេញតម្រូវការអតិថិជន អ្នកលក់ត្រូវតែយកផ្លែឈើយ៉ាងច្រើនមកលក់ ដើម្បីលក់ឲ្យអតិថិជន ដែលជាក់ស្ដែងបុរសម្នាក់ដែលគាត់កំពុងតែលក់ផ្លែឈើនេះ គឺគាត់លក់ផ្លែឈើជាច្រើនមុខ នៅក្នុងរទេះរបស់គាត់ ដែលនៅពេលដែលអតិថិជនរបស់គាត់ត្រូវការផ្លែឈើប្រភេទណា គឺគាត់មានលក់ផ្លែឈើនោះតែម្ដង ដែលជាក់ស្ដែងនារីដែលស្លៀកខោ ស្លៀកសំពត់ពណ៌ ពាក់អាវពណ៌ប្រផេះដៃខ្លីនេះ គាត់ក៏បានដើរមកដើម្បីទិញផ្លែល្ហុងចំនួនផ្លែ ដូច្នេះគាត់ក៏បានប្រាប់ទៅអ្នកលក់ថា គាត់ចង់បានផ្លែល្ហុងចំនួនផ្លែ ហើយប្រាប់ឲ្យអ្នកលក់ចិតល្ហុងនោះផងដែរ ដូច្នេះអ្នកលក់គាត់ក៏បានឈរស្ដាប់នារីអ្នកទិញនោះយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលព័ត៌មានថា តើអតិថិជនរបស់គាត់កំពុងតែត្រូវការអ្វី អញ្ចឹងគាត់នឹងរៀបចំផ្លែឈើរបស់គាត់ ទៅតាមតម្រូវការរបស់អតិថិជន ដើម្បីឲ្យអតិថិជនយកទៅញ៉ាំ ដើម្បីនៅផ្ទះ ឬក៏ញ៉ាំនៅកន្លែងនានា ដែលគេចង់ញ៉ាំ អញ្ចឹងជាទូទៅការញ៉ាំផ្លែឈើបែបនេះគឺ ភាគច្រើនគឺយើងញ៉ាំនៅតាមកន្លែងធ្វើការ ឬក៏នៅតាមផ្ទះ ហើយគេលក់ផ្លែឈើនេះ គឺលក់នៅតាមចិញ្ចើមផ្លូវ គឺអត់លក់នៅក្នុងហាងនោះទេ ដែលពេលខ្លះយើងឃើញផ្លែឈើខ្លះលក់នៅក្នុងហាង ប៉ុន្តែផ្លែឈើដែលលក់នៅក្នុងហាង អាចមានតម្លៃថ្លៃជាងផ្លែឈើដែលលក់នៅតាមផ្លូវ នៅតាមរទេះបែបនេះ អញ្ចឹងផ្លែឈើដូចគ្នាគ្រាន់តែលក់នៅក្នុងហាង គឺអាចមានតម្លៃថ្លៃជាង អញ្ចឹងនារីម្នាក់នេះ គាត់បានដើរមកទិញផ្លែឈើដែលលក់នៅតាមរទេះ គឺវាមានតម្លៃថោក អញ្ចឹងវាអាចជួយសន្សំសំចៃរបស់នារីម្នាក់នោះបាន ដែលគាត់ទិញផ្លែល្ហុងចំនួនផ្លែ ហើយគាត់បានប្រាប់ទៅដល់អ្នកលក់ថា គាត់ត្រូវការផ្លែល្ហុងចំនួនផ្លែ

Coffee And Soft Drink (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយនៅតុរបស់គាត់ហើយ អញ្ចឹងរូបភាពទី ១៣ នេះ គឺអ្នកបម្រើគាត់បានប្រាប់តម្លៃកាហ្វេរបស់គាត់ទៅដល់បុរសម្នាក់នោះអញ្ចឹងដោយសារតែកាហ្វេនៅទីនេះគឺជាកាហ្វេហាង បានន័យថាគាត់ញ៉ាំកាហ្វេនៅក្នុងហាង អញ្ចឹងយើងឃើញថាតម្លៃកាហ្វេដែលនៅក្នុងហាង គឺមានតម្លៃថ្លៃជាងកាហ្វេដែលនៅខាងក្រៅបានន័យថាពេលខ្លះ កាហ្វេដែលនៅខាងក្រៅគឺមានតម្លៃត្រឹមតែពីរពាន់ ឬក៏មួយពាន់ប្រាំរយក្នុងមួយកែវតែប៉ុណ្ណោះ ចំណែកឯកាហ្វេដែលលក់តាមរទេះ គឺមានតម្លៃតែមួយពាន់ ឬក៏មួយពាន់ប្រាំរយ[...]ក្នុងមួយកែវ ប៉ុន្តែប្រសិនបើយើងញ៉ាំកាហ្វេនៅក្នុងហាងធំដែលជាហាងលក្ខណៈសម្រាប់ជនបរទេស គឺ គឺមានតម្លៃថ្លៃ ដែលកាហ្វេខ្លះគឺអាចមានតម្លៃដល់ប្រាំដុល្លារ ឬក៏បីដុល្លារ ឬក៏បួនដុល្លារជាដើមអញ្ចឹងប្រហែលជាកាហ្វេនៅក្នុងទីនេះគឺថ្លៃ ដោយសារតែវាជាកាហ្វេហាង និងមានអ្នករត់តុត្រឹមត្រូវផងដែរ ដូច្នេះបន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយថ្លៃកាហ្វេរបស់គាត់នៅនឹងតុហើយ បុរសម្នាក់នោះ គាត់ក៏បានដកលុយ គាត់ក៏បានដកលុយចេញពីហោប៉ៅខោរបស់គាត់ អញ្ចឹងគាត់ក៏បានដកលុយ ហើយហុចលុយនោះទៅឲ្យអ្នកបម្រើដោយទឹកមុខញញឹមអញ្ចឹងបានន័យថាគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់គាត់នៅក្នុងហាងនោះហើយ ហើយគាត់ត្រូវបន្តដំណើរទៅមុខទៀតអញ្ចឹងដើម្បីទៅដើរលេងជាមួយកូនស្រីរបស់គាត់ គាត់ក៏ហៅអ្នកបម្រើឲ្យមកគិតលុយអញ្ចឹងនៅក្នុងរូបភាពនេះ គាត់ក៏បានហុចលុយថ្លៃកាហ្វេទៅឲ្យអ្នកបម្រើ រីឯអ្នកបម្រើ គាត់ក៏បានញញឹមមកដាក់បុរសនោះ ដែលជាបុរសនោះជាអតិថិជនរបស់គាត់ ហើយគាត់ក៏បានលើកដៃទទួលលុយថ្លៃកាហ្វេអញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញម្នាក់ប្រគល់លុយ និងម្នាក់ទទួលលុយថ្លៃកាហ្វេ ហើយពួកគេទាំងពីរអ្នកគឺមានទឹកមុខញញឹមដូចគ្នា ព្រោះបុរសម្នាក់នោះ គាត់បាននាំកូនស្រីរបស់គាត់មកញ៉ាំកាហ្វេនៅក្នុងហាង រីឯអ្នកបម្រើនោះ គាត់មានអតិថិជនចូលក្នុងហាងរបស់គាត់ ដូច្នេះពួកគេទាំងពីរអ្នកគឺសប្បាយរីករាយ

Doing The Dishes (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ក្មេងប្រុសម្នាក់នោះ បន្ទាប់ពីគាត់យកចានដែលលាងរួចទៅឲ្យស្ត្រីដែលជាអ្នកលក់មីនោះរួចរាល់ហើយ គាត់ក៏បានមកអង្គុយដើម្បីលាងចានដទៃទៀត អញ្ចឹងគាត់បានលាងចានផ្សេងទៀតដែលប្រឡាក់ ព្រោះថាមីនោះគឺអត់ទាន់ឈប់លក់ទេ គឺគាត់នៅតែលក់បន្ត ហើយអតិថិជនរបស់គាត់នៅតែបន្តចូលដដែល ដូច្នេះគាត់នៅតែបន្តលាងចានដែលប្រឡាក់ អញ្ចឹងគាត់ដើរប្រមូលពីតុណាដែលអតិថិជនញ៉ាំរួចរាល់ គាត់ដើរប្រមូលចានពីលើតុនោះ ហើយមកលាងបន្តទៀត ដែលនៅក្នុងរូបភាពនេះ យើងឃើញថា គាត់កំពុងតែអង្គុយ ហើយកៀបចានរបស់គាត់ដែលប្រឡាក់ទៅនឹងជង្គង់ដើម្បីលាង ក៏ប៉ុន្តែគាត់បានគិតទៅដល់ម៉ាស៊ីនលាងចានមួយ អញ្ចឹងគាត់គិតថាការលាងចានដោយដៃគឺវាហត់ និងប្រើកម្លាំងបន្តិច ហើយពេលខ្លះគឺយើងលាងអត់បានស្អាតនោះទេ ដូច្នេះហើយគាត់ក៏បានគិតទៅដល់ម៉ាស៊ីនលាងចាន គាត់គិតថាប្រសិនបើមានម៉ាស៊ីនលាងចានគឺងាយស្រួល គឺយើងគ្រាន់តែដាក់ចានចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងលាងសម្អាតចានរបស់គាត់បានយ៉ាងស្អាតតែម្ដង ដែលគាត់ពុំចាំបាច់ត្រូវប្រើកម្លាំងដើម្បីដុសចានរបស់គាត់ចុះឡើងហើយនិងជម្រះពីរ បីទឹកនោះទេ ព្រោះវាធ្វើឲ្យគាត់អស់កម្លាំងនិងហត់ អញ្ចឹងដោយសារតែគាត់ជាក្មេង អញ្ចឹងគាត់អត់សូវមានកម្លាំងច្រើន ដូច្នេះគាត់តែងតែគិតទៅដល់ម៉ាស៊ីន ដើម្បីឲ្យមានបង្កភាពងាយស្រួលដល់គាត់ក្នុងការធ្វើការម្យ៉ាងវិញទៀត ជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងអត់ឲ្យប្រើប្រាស់ក្មេង ដើម្បីធ្វើការធ្ងន់ធ្ងរនោះទេ អញ្ចឹងប្រសិនបើមានការប្រើប្រាស់កម្លាំងពលកម្មក្មេងគឺជារឿងខុសច្បាប់ ដូច្នេះយើងអត់ប្រើប្រាស់ក្មេងដើម្បីធ្វើការងារធ្ងន់ធ្ងរនោះទេប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់គ្រាន់តែមកលាងចាន ដូច្នេះវាមិនមែនជាការងារធ្ងន់ធ្ងរនោះទេ អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់មកលាងចាននៅពេលទំនេរ ឬក៏ពេលល្ងាច បញ្ចប់ពីការសិក្សា បន្ទាប់ពីការសិក្សារបស់គាត់ គាត់គ្រាន់តែមករកលុយ ឬក៏គាត់គ្រាន់តែមករកលុយដើម្បីចិញ្ចឹមជីវិត ដោយការលាងចានតាមរទេះគុយទាវតែប៉ុណ្ណោះ អញ្ចឹងការងារនេះមិន[មាន] មិនមែនជាការងារដែលខុសច្បាប់នោះទេ ហើយគាត់គឺជាក្មេងម្នាក់ដែលល្អ ដែលគាត់ចេះរកលុយដោយខ្លួនឯង ដោយគាត់មិនយកពេលវេលាទៅដើរលេងផ្ដេសផ្ដាសជាមួយនឹងមិត្តភក្តិ តែគាត់យកពេលវេលាទំនេររបស់គាត់ ដើម្បីមករកលុយផ្គត់ផ្គង់គ្រួសាររបស់គាត់ ក៏ដូចជាផ្គត់ផ្គង់ការសិក្សារបស់គាត់ផងដែរ

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ

Noodle Soup (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីក្រោយពីពួកគេដើរបណ្ដើរ និយាយគ្នាបណ្ដើរ និងដើរមួយសន្ទុះក្រោយមក យើងឃើញថាពួកគេក៏បានដើរមកដល់កន្លែងលក់មីទឹកស៊ុបមួយកន្លែង ឬក៏កន្លែងលក់គុយទាវទឹកស៊ុបមួយកន្លែងក៏ប៉ុន្តែយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេទាំងពីរនាក់ អត់ទាន់បានចូលទៅរកកន្លែងលក់មីទឹកស៊ុបនោះទេ គឺពួកគេឈរនៅខាងមុខហាងនោះសិន ឬក៏ឈរនៅខាងមុខរទេះលក់មីនោះសិនដោយសារតែរទេះលក់មីនោះ គឺជាកន្លែងដែលលក់នៅតាមចិញ្ចើមថ្នល់ អញ្ចឹងគាត់មិនមែនជាបើកហាងធំ ឬក៏តូបធំនោះទេ គឺគាត់លក់ដោយរទេះ ហើយរទេះរបស់គាត់ គឺនៅចិញ្ចើមថ្នល់អញ្ចឹងការលក់នៅចិញ្ចើមថ្នល់ បានន័យថាគាត់លក់នៅក្បែរផ្លូវ ដែលគាត់មិនមែនលក់នៅលើផ្លូវនោះទេ ក៏ប៉ុន្តែគាត់លក់នៅក្បែរផ្លូវ ដែលយើងហៅថាចិញ្ចើមថ្នល់អញ្ចឹងយើងឃើញនៅខាងក្រោយគាត់ គឺជាស្រមោលនៃទីក្រុងមួយ អញ្ចឹងបានន័យថា គាត់ជាអ្នកដែលរស់នៅទីក្រុងដែរ ក៏ប៉ុន្តែ គាត់ ក្មេងប្រុសទាំងពីរនាក់ គាត់បានចេញពីទីក្រុង ឬក៏ដើរឆ្ងាយពីទីក្រុងបន្តិច ដើម្បីមករកកន្លែងលក់មីអញ្ចឹងការលក់មីនេះ គឺជាការលក់មីតាមចិញ្ចើមផ្លូវ ក៏ប៉ុន្តែយើងឃើញថា ទោះបីជាចិញ្ចើមផ្លូវ ក៏ប៉ុន្តែពេលខ្លះ គឺមីនោះគឺមានរសជាតិឆ្ងាញ់ ដោយមិនចាញ់ហាងធំនោះទេ ហើយម្យ៉ាងវិញទៀត មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលលក់នៅតាមចិញ្ចើមផ្លូវ គឺមានតម្លៃថោកជាងនៅក្នុងហាង ក៏ប៉ុន្តែរសជាតិមិនចាញ់គ្នាទេដែលយើងឃើញនៅក្នុងរូបភាពទីនេះ យើងឃើញមានស្ត្រីម្នាក់ ដែលគាត់កំពុងតែឈរនៅក្នុងរទេះលក់មី ឬក៏លក់គុយទាវរបស់គាត់ ដោយយើងឃើញនៅក្នុងរទេះនោះគឺមានដំបូលមួយ នៅលើរទេះគឺមានដំបូលមួយ ហើយនៅខាងក្នុងនោះគឺមានចានគោមជាច្រើន ដែលចានគោមគឺជាចានសម្រាប់ដាក់មីទឹកស៊ុប ដោយសារតែចានគោមអាចដាក់ទឹកស៊ុបបាន ដូច្នេះគេប្រើចានគោមដើម្បីដាក់មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបហើយនៅក្បែរចាននោះយើងឃើញមានឆ្នាំងគុយទាវ ឬក៏ឆ្នាំងមីទឹកស៊ុប ដើម្បី សម្រាប់ធ្វើគុយទាវ ឬក៏ធ្វើមីទឹកស៊ុបឲ្យអតិថិជនដែលយើងឃើញស្ត្រីអ្នកលក់នោះ គាត់បួងសក់ឡើងលើ ហើយគាត់មានពាក់អៀមមួយផងដែរ ដើម្បីការពារកុំឲ្យប្រឡាក់ខោអាវរបស់គាត់អញ្ចឹងយើងឃើញរទេះលក់មីនោះ គឺជាការលក់មីនៅតាមចិញ្ចើមថ្នល់ ហើយក្មេងប្រុសទាំងពីរ គាត់ដើរមកដើម្បីញ៉ាំមីទឹកស៊ុប ឬក៏ញ៉ាំគុយទាវទឹកស៊ុបទាំងអស់គ្នា

Fried Rice (Sakanan) — 01


ដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបទីនៅក្នុងរូបភាពទីយើងឃើញមាននារីម្នាក់ បាទ គាត់មានអាយុប្រហែលជា ២៣ ឆ្នាំ អញ្ចឹងនារីម្នាក់ហ្នឹង គាត់មានសក់វែង ហើយគាត់ចងសក់គាត់ទៅក្រោយ ដោយទម្លាក់ខាងមុខបន្តិចជារាងគេហៅថាសក់សេះ អញ្ចឹងនារីម្នាក់ហ្នឹង គាត់ពាក់អាវពណ៌ប្រផេះដៃខ្លី ហើយគាត់ដើរនៅតាមផ្លូវអញ្ចឹងនារីម្នាក់ហ្នឹង គាត់ដើរនៅតាមផ្លូវ ហើយគាត់ដើរមកដល់ហាងលក់មីឆា ឬក៏បាយឆាមួយកន្លែង អញ្ចឹងដែលយើងឃើញនៅចិញ្ចើមផ្លូវ យើងឃើញនៅចិញ្ចើមផ្លូវម្ខាង គឺយើងឃើញមានតូបបាយ មីឆា ឬក៏បាយឆាមួយកន្លែង ដែលយើងឃើញតូបនោះ គឺមានស្ត្រីម្នាក់ដែលជាអ្នកលក់ ឈរនៅក្នុងតូប ដែលស្ត្រីម្នាក់នោះ គាត់ពាក់អៀមពណ៌ខៀវ គាត់មានសក់ខ្លី ហើយគាត់ពាក់អាវពណ៌ដៃខ្លី អញ្ចឹងគាត់ពាក់អៀមពណ៌ខៀវ ដើម្បីការពារនៅពេលដែលគាត់ធ្វើបាយឆាឲ្យភ្ញៀវ មិនឲ្យខ្លាញ់ ឬក៏មិនឲ្យបាយឆាខ្ទាតប្រឡាក់អាវគាត់ ឬក៏ប្រឡាក់សំពត់គាត់ អញ្ចឹងដូច្នេះគាត់ពាក់អៀម គាត់ពាក់អៀមពណ៌ខៀវនៅលើខ្លួនរបស់គាត់ដើម្បីការពារខោអាវរបស់គាត់ ដែលស្ត្រីអ្នកលក់ម្នាក់នោះ គាត់កំពុងតែឈរនៅក្នុងតូបបាយឆារបស់គាត់ ដើម្បីធ្វើបាយឆាឲ្យភ្ញៀវ ដែលយើងឃើញនៅក្នុងតូបនោះ យើងឃើញមានចង្ក្រានមួយដ៏ធំ ហើយមានឆ្នាំងខ្ទះយ៉ាងធំនៅលើចង្ក្រាន អញ្ចឹងឆ្នាំងខ្ទះគឺជាឆ្នាំងដែលសម្រាប់ឆា ឬក៏ចៀនសាច់ ឆាបន្លែ និងឆាបាយ ឆាមីជាដើម អញ្ចឹងនៅពេលដែលយើងឆាឬក៏ចៀន យើងធ្វើម្ហូបដោយម្ហូបឆាឬក៏ម្ហូបចៀន យើងត្រូវប្រើប្រាស់ឆ្នាំងខ្ទះ ដែលនៅក្បែរឆ្នាំងខ្ទះ យើងឃើញមានដបគ្រឿងទេសជាច្រើន ដែលគ្រឿងទេស យើងហៅថាគ្រឿងទេសហ្នឹង គឺជាគ្រឿង[សម្រាប់] គ្រឿងគ្រៅសម្រាប់បន្ថែមទៅក្នុងម្ហូប ឬក៏បន្ថែមទៅក្នុងបាយឆាឬក៏មីឆា ដើម្បីឲ្យវាមានរសជាតិ អញ្ចឹងយើង ដើម្បីបន្ថែមឲ្យមានរសជាតិ ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ យើងត្រូវបន្ថែមគ្រឿង អញ្ចឹងគ្រឿងទាំងអស់ យើងហៅថាគ្រឿងទេសអញ្ចឹងមីឆារបស់គាត់ ឬក៏រទេះបាយឆារបស់គាត់ គឺនៅចិញ្ចើមផ្លូវម្ខាង ដោយអ្នកលក់ គាត់លក់នៅតាមចិញ្ចើមផ្លូវ អញ្ចឹងគាត់អត់មានហាងលក់ទេ ក៏ប៉ុន្តែនៅហាង ឬក៏តូបលក់នៅតាមចិញ្ចើមផ្លូវខ្លះ គឺមានរសជាតិឆ្ងាញ់មិនចាញ់មីឆា ឬក៏បាយឆានៅតាមហាងធំនោះទេ ដែលយើងឃើញនៅក្បែររទេះ ឬក៏តូបបាយឆារបស់គាត់ យើងឃើញមានតុមួយ ដែលតុនោះ យើងឃើញមានកូនកៅអីតូចមួយនៅក្បែរនោះ ហើយមានគ្រឿងផ្សំជាច្រើនដាក់នៅលើតុ អញ្ចឹងគ្រឿងផ្សំនេះក៏គាត់ដាក់សម្រាប់ឲ្យភ្ញៀវបន្ថែមទៅលើរសជាតិបាយឆារបស់គាត់ ប្រសិនបើភ្ញៀវអត់ទាន់ពេញចិត្តរសជាតិដែលគាត់ធ្វើនោះទេ ភ្ញៀវគាត់អាចបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់គាត់បានអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺនារីម្នាក់ នារីវ័យក្មេងម្នាក់ ដែលមានវ័យ ២៣ ឆ្នាំហ្នឹង គាត់បានដើរមកដល់តូបបាយឆាមួយកន្លែង ដែលនៅក្បែរទីក្រុង ព្រោះយើងឃើញនៅក្រោយតូបបាយឆាគឺជាស្រមោលនៃទីក្រុងមួយ អញ្ចឹងគាត់កំពុងតែដើរនៅតាមផ្លូវ ហើយឃើញ[បាយ]តូបបាយឆាមួយកន្លែង

Fruits (Sakanan) — 01


ដោយជាក់ស្ដែងយើងមកមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមាននារីម្នាក់ ដែលគាត់ពាក់អាវពណ៌ប្រផេះ សំពត់ពណ៌ ស្លៀកសំពត់ពណ៌ គាត់កំពុងតែដើរមករកតូបលក់ផ្លែឈើមួយ អញ្ចឹងនៅក្នុងតូបលក់ផ្លែឈើនោះ យើងឃើញមានបុរសម្នាក់កំពុងតែឈរលក់ផ្លែឈើ ដោយបុរសម្នាក់នោះ មានអាយុគាត់ប្រហែលជា ២០ ឆ្នាំ គឺគាត់នៅក្មេង គាត់ពាក់មួកពណ៌ទឹកក្រូច គាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់មានពាក់អៀមផងដែរ ពាក់អៀមពណ៌ ដើម្បីការពារកុំឲ្យប្រឡាក់អាវរបស់គាត់ អញ្ចឹងដោយសារតែបន្លែ ឬក៏ដោយសារតែផ្លែឈើ គឺមានជាតិទឹក ដូច្នេះវាអាចខ្ទាតប្រឡាក់អាវរបស់គាត់ នៅពេលដែលគាត់ចិតផ្លែឈើឲ្យអតិថិជន អញ្ចឹងហើយគាត់ត្រូវតែពាក់អៀម ដើម្បីការពារខោអាវរបស់គាត់កុំឲ្យប្រឡាក់ ដែលបុរសម្នាក់នោះ គាត់កំពុងតែឈរនៅក្រោមតូប ឬក៏នៅក្រោមតង់មួយ ដែលយើងឃើញនៅលើ [...]នៅលើ បុរសម្នាក់នោះគឺមានដំបូល អញ្ចឹងបានន័យថាគាត់លក់នៅក្រោមដំបូលតង់មួយដោយសារតែដើម្បីការពារកុំឲ្យក្ដៅ ហើយនិងក៏ដូចជាកុំឲ្យមានភ្លៀងសើម ឬក៏ភ្លៀងទទឹក គឺយើងគ្រាន់តែដាក់ដំបូលមួយ ធ្វើជាតង់ដើម្បីឈរនៅក្រោមនោះ ដែលដំបូលតង់នោះ វាអាចធ្វើឲ្យយើងមានម្លប់ ឬក៏មិនឲ្យភ្លៀងទទឹកយើងបាន អញ្ចឹងហើយគាត់ឈរលក់នៅក្រោមតង់ចំណែកឯផ្លែឈើរបស់គាត់ គឺគាត់ដាក់នៅក្នុងរទេះកញ្ចក់ អញ្ចឹងគាត់មានរទេះមួយ សម្រាប់ដាក់ផ្លែឈើ ដែលយើងឃើញរទេះនោះ គឺមានកង់ចំនួនពីរ ដែលកង់ពណ៌ខ្មៅ ហើយនិងមានកាំកង់ផងដែរ ដែលនៅខាងក្រោយរទេះ គឺយើងឃើញមានដៃរុញ អញ្ចឹងគេរុញរទេះនោះដោយដៃរុញរទេះ ដោយយើងចាប់កាន់ដៃទាំងពីរទៅលើដៃរុញ ហើយរុញរទេះ ចំណែកឯនៅខាងមុខរទេះ យើងឃើញមានចន្ទល់មួយ ទល់កុំឲ្យរទេះបះ អញ្ចឹងដោយសារតែកង់រទេះវែង ដោយសារតែរទេះជារទេះវែង ហើយកង់រទេះនៅខាងក្រោយ ដូច្នេះប្រសិនបើអត់មានចន្ទល់ទេ រទេះនោះនឹងបះខាងមុខ បានន័យថាវាធ្លាក់ខាងមុខមកក្រោយ ហើយបះខាងក្រោយទៅលើ ដូច្នេះវាអាចធ្វើឲ្យរទេះ និងផ្លែឈើនៅក្នុងរទេះនោះ ខូចខាតបានអញ្ចឹងនៅពេលដែលគេឈប់ គេត្រូវដាក់ចន្ទល់រទេះនៅខាងមុខ ដើម្បីទប់វាឲ្យស្មើគ្នា បានន័យថាឲ្យស្មើកម្ពស់គ្នាទាំងមុខទាំងក្រោយ អញ្ចឹងរទេះនឹងអត់បះនោះទេ ប៉ុន្តែប្រសិនបើអត់មានចន្ទល់ គឺវាអាចធ្វើឲ្យរទេះបះបាន ដូច្នេះហើយនៅពេលដែលយើងរុញ យើងគ្រាន់តែដោះចន្ទល់ចេញ យើងអាចរុញទៅមុខបាន ប៉ុន្តែប្រសិនបើយើងឈប់ យើងត្រូវដាក់ចន្ទល់ដោយយើងឃើញនៅលើរទេះនោះគឺជាទូកញ្ចក់ អញ្ចឹងគាត់ដាក់ទូកញ្ចក់របស់គាត់នៅលើរទេះ ដើម្បីដាក់ផ្លែឈើនៅក្នុងនោះជាទូទៅការដាក់ទូកញ្ចក់នៅលើរទេះ គឺវាធ្វើឲ្យរទេះរបស់យើងមើលទៅស្អាត ហើយរក្សាអនាម័យដល់ផ្លែឈើដែលនៅក្នុងនោះផងដែរ ព្រោះថាទូកញ្ចក់គឺស្អាត អញ្ចឹងនៅពេលដែលយើងដាក់ផ្លែឈើចូល ផ្លែឈើនោះនឹងមានអនាម័យផងដែរ ដោយវាមិនប្រឡាក់ដី ឬក៏មិនមានមេរោគនោះទេ ហើយវាអាចការពារវាកុំឲ្យដីហុយចូលបាន ប្រសិនបើយើងអត់ដាក់ទូកញ្ចក់ទេ នៅពេលដែលមានខ្យល់ មានដីហុយ